Student kikilu in forest, khmer kikilu, kikilu 2016
Newsវាយប្រហារបំផ្ទុះរថយន្តនៅក្រុងអាដេនភាគខាងត្បូងយេម៉ែនស្លាប់ទាហាន7នាក់ ដោយ ៖ ខាន់ សុខឃន ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៦:១៩ (06-07-2016 16:19) ការប៉ះទង្គិចគ្នាកើតមាននាថ្ងៃទី៦ កក្កដា រវាងកងទ័ពរដ្ឋាភិបាលយេម៉ែន និងពួកជីហាដ ដែលលុកចូលកាន់កាប់អគារសំខាន់នៃមូលដ្ឋានយោធាមួយនៅក្រុងអាដេនភាគខាងត្បូងយេម៉ែន បន្ទាប់ពីការវាយប្រហារបំផ្ទុះរថយន្តសម្លាប់ទាហានយ៉ាងតិច៧នាក់មក។ ប្រភពយោធាមួយថ្លែងថា កងកម្លាំងរដ្ឋាភិបាលឡោមព័ទ្ធអគារនេះដែលមានការិយាល័យនៃទីបញ្ជាការដ្ឋានជាកន្លែងដែលពួកជីហាដលុកចូលកាន់កាប់ ។ បន្លំខ្លួនជាយោធាពួកអ្នកវាយប្រហារអាចចូលក្នុងមូលដ្ឋានយោធានេះដែលភេរវករវាយប្រហារដោយរថយន្តផ្ទុកគ្រឿងផ្ទុះមួយមុនពេលដណ្តើមកាន់កាប់អគារសំខាន់ ។ ការបាញ់តតាំងគ្នាបានផ្ទុះឡើងរវាងពួកអ្នកវាយប្រហារ និងកងកម្លាំងរដ្ឋាភិបាលដែលប៉ុនប៉ងបណ្តេញពួកគេចេញពីអគារ ។ យោងតាមប្រភពព័ត៌មាននោះថា ពួកជីហាដរវាងពី១៥ទៅ២០នាក់ ស្ថិតក្នុងអគារររួចគេពុំបានដឹងថា តើបណ្តានាយទាហានដែលស្ថិតនៅក្នុងអគារក្លាយជាបែបណាឡើយ ពេលមានការវាយប្រហារ ។ យោងតាមប្រភពយោធាមួយទៀតថា ការវាយប្រហារចាប់ផ្តើមនាព្រឹកព្រលឹមពេលមូលដ្ឋានយោធានៅក្បែរព្រលានយន្តហោះអន្តរជាតិក្រុងអាដេន ជាគោលដៅវាយប្រហារភេរវកម្មប្រើរថយន្តផ្ទុកគ្រឿងផ្ទុះ២ ។ រថយន្តមួយត្រូវបានផ្ទុះនៅខ្លោងទ្វារមូលដ្ឋានបើកច្រកឱ្យរថយន្តទី២ សម្រុកចូលខាងក្នុងមូលដ្ឋាន ។ ប្រភពនេះរៀបរាប់ពីទាហានស្លាប់យ៉ាងតិច៧នាក់ ។ កម្លាំងបន្ថែមត្រូវបានបញ្ជូនមកកាន់តំបន់នេះស្ថិតនៅសង្កាត់ KHOR MAKSAR ដែលឡោមព័ទ្ធដោយកងកម្លាំងសន្តិសុខ ៕
Subscribe to:
Posts (Atom)