Keep away drug package 2 and a samurai sword


ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៩:៣៨ (03-07-2016 19:38) រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​រក្សា​ទុក​សារធាតុ​ញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ឃាត់ខ្លួន ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន ២​កញ្ចប់​តូច និង​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម ខណៈ​ពេល​ដែល​ធ្វើការ​ល្បាត​ពេល​យប់​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​នោះ​។ ការ​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៤០២ ក្រុម​១៦ ភូមិ​០២ សង្កាត់​ទំ​បន់​ទឹក ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​មានឈ្មោះ អាន អឹ​ត អាយុ​៣០​ឆ្នាំ មានមុខ​របរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។ មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​នោះ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បានឃើញ​បុរស​ជា​ជនសង្ស័យ​ខាងលើ​កំពុង​តែ​ដើរ​នៅ​តាម​ដងផ្លូវ​តែ​ម្នាក់ឯង ដោយ​មានការ​សង្ស័យ​ក៏​ហៅ​ធ្វើការ​សាកសួរ​។ តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​ល្បាត​ក៏​បាន​ធ្វើការ​ឆែក​ឆរ​ក៏​បាន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​២​កញ្ចប់​តូច និង​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម​ផង​ដែរ ដែល​រូបគេ​បាន​លាក់​ទុកជា​ប់ន​នឹង​ខ្លួន ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។ ក្រោយ​ពេល​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​រក្សា​ទុក​សារធាតុ​ញៀន​ខាងលើ រួម​ទាំង​វត្ថុ​តាង​រួច​ហើយ​ក៏​បាន​នាំ​ខ្លួន​មក​កាន់​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

Share this

Related Posts

Previous
Next Post »